កន្លែងកំសាន្តដ៏ទាក់ទាញបំផុតនៅខេត្តសៀមរាប

អង្គរអាយ ជាកន្ត្រកវិលស្តង់ដាអន្តរជាតិ ដែលបានបង្កើតឡើងដំបូងគេនៅក្នុងប្រទេសកម្ពុជាហើយក៏ជាកន្ត្រកវិលដ៏ធំបំផុតមួយនៅអាស៊ីផងដែរ។ អង្គរអាយបានបើកដំណើរការនៅខែមីនា ឆ្នាំ ២០២០ ដែលមានកម្ពស់ ៨៥ ម៉ែត្រ មានចំនួន ៤៨ កន្ត្រក អាចផ្ទុកភ្ញៀវរហូតដល់ចំនួន ១៩២ នាក់ ដោយកន្ត្រកនិមួយៗ សុទ្ធតែមានបំពាក់ដោយម៉ាស៊ីនត្រជាក់ និងមានរយៈពេល ១៨ នាទីក្នុងមួយជុំ។ The Ferris Wheel and its 85 meters height is offering an inescapable experience for locals and tourists overlooking Siem Reap’s city but also the famous temples of Angkor Wat which make the giant wheel among the best attractions in Angkor. In family or with friends, Angkor Eye is an exciting activity which will make your ride unforgettable.

អង្គរអាយបានក្លាយជាកន្លែងកម្សាន្តដ៏ទាក់ទាញបំផុតមួយក្នុងចំណោមកន្លែងកម្សាន្តដ៏ទៃទៀតនៅខេត្តសៀមរាប។ ទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានមកកម្សាន្ត ជាក្រុមគ្រួសារ ឬជាមួយមិត្តភក្តិ ជាមួយនឹងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាននៃការទស្សនាទេសភាពពីលើអាកាស។ For those who still wonder what to do in Siem Reap, Angkor Eye is the best activity in town for the entire family. Climb in one of our 48 air-conditioned cabins for 18 minutes, the cabin offers you an agreeable ride for up to 4 persons and observe Siem Reap’s countryside like you never did.

តាមបណ្តោយផ្លូវជាតិលេខ ៦ នៅចម្ងាយមិនដល់ ៥ នាទី ពីកណ្តាលទីក្រុងសៀមរាបឆ្ពោះទៅព្រលានយន្តហោះអ្នកនឹងមកដល់ អង្គរអាយ ដែលមានទីធ្លាធំទូលាយ ហើយក៏ជាទីតាំងមួយដែលអាចទស្សនាទេសភាពទីក្រុង និង ជនបទបានយ៉ាងស្រស់ត្រកាល។ ចង់ដឹងថាមានអ្វីអស្ចារ្យ តោះ! ជ្រើសយកកន្ត្រកវិលមួយក្នុងចំណោមកន្ត្រកវិលទាំង ៤៨ របស់អង្គរអាយ! A spectacular mechanical concept to bring a dynamism near the Cambodian Cultural Village and Angkor Light. 5 minutes away from the city centre, Angkor Eye is easy to access, and its location allow the best view over the city and the countryside. Away from over attractions, it is actually best for passengers to have a hindsight and observe the very best of Siem Reap in every direction.

ផ្តិតយកទេសភាពបាន ៣៦០ ដឺក្រេ

សៀមរាបគឺជាទិសដៅទេសចរណ៏មួយដ៏ល្បីល្បាញជាមួយនិងប្រាសាទជាច្រើន មានទាំង វប្បធម៌ ការរស់នៅរបស់ប្រជាជន ម្ហូបអាហារ ការស្នាក់នៅ និង កន្លែងកំសាន្តនានា (ពេលរាត្រី)។ អង្គរអាយ សូមបង្វែរអារម្មណ៍លោកអ្នក មកទទួលយកនូវបទពិសោធន៏ថ្មីមួយ បន្ទាប់ពីរម្មណីយដ្ធានប្រវត្តសាស្រ្ត រហូតដល់ទីក្រុង និង ជនបទដ៏ស្រស់ត្រកាល ។

នៅពេលថ្ងៃ អ្នកអាចទស្សនាទេសភាព វាលស្រែ និង ភូមិខ្មែរ ក៏ដូចជាការអភិវឌ្ឍន៍ទីក្រុងផងដែរ។ ●សូមទស្សនាទៅទិសខាងជើងនោះអ្នកនឹងបានឃើញទេសភាពនៃ ជួរភ្នំគូរលែន ភ្នំបូក និង កំពូលប្រាសាទអង្គរវត្ត។ ប្រាសាទ ហាក់ដូចជាកំពុងផុសអណ្តែត ហើយព័ទ្ធជុំវិញដោយព្រៃអស់រយៈពេលជាច្រើនទសវត្ស។ ●ទស្សនាទៅភាគខាងកើតលោកអ្នកនឹងបានឃើញទីក្រុងសៀមរាបនិងការពង្រីកទីក្រុង។ ●ងាកមកទិសខាងត្បូងគឺជា ភ្នំក្រោម ហើយនៅពីក្រោយភ្នំគឺជាបឹងទន្លេសាបដែលជាបឹងធំបំផុតនៅក្នុងប្រទេសកម្ពុជា (ក្នុងរដូវវស្សា)។ ●ងាកទៅភាគខាងលិចលោកអ្នកនិងបានឃើញជនបទដ៏ស្រស់ត្រកាល។

នៅចន្លោះពេលថ្ងៃលិច គឺពេលវេលាដ៏ល្អឥតខ្ចោះមួយ ដែលភ្ញៀវទេសចរមកពីជុំវិញពិភពលោកតែងតែចង់ទស្សនាសូរិយារៀបអសង្គតដែលមានពណ៍ក្រហមឆ្អិនឆ្អៅ។ ពីលើអាកាសកម្ពស់៨៥ម៉ែត្រ អ្នកអាចនៅក្នុងកន្ត្រកឯកជន ជាមួយនឹងម៉ាស៊ីនត្រជាក់ផ្តល់ផាសុខភាព និងសុវត្តិភាព កន្ត្រកវិលអង្គរអាយ គឺជាកន្លែងមួយដែលផ្តល់ទស្សនីយភាពនាពេលសូរិយារាបអស្តង្គត្តបានស្អាតបំផុត។ នៅពេលរាត្រី ពេលដែលអំពូលភ្លើងតាមដងផ្លូវចាប់ផ្តើមបំភ្លឺពន្លឺចាំងជះឡើង ហាក់ប្រែទីក្រុងទាំងមូលអោយក្លាយទៅជាទីក្រុងថ្មីមួយដោយអមនឹងសម្លេងតន្រ្តីយ៉ាងរន្តំដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិអោយមកកម្សាន្តនៅសៀមរាប។ នៅតាមផ្លូវត្រលប់មកពីប្រាសាទវិញសូមកុំស្ទាក់ស្ទើរក្នុងការទទួលយកបទពិសោធន៏ថ្មីនៃការទស្សនាទេសភាពពីកន្ត្រកយក្សរបស់យើង។ កន្ត្រកវិលអង្គរអាយ កំពុងបង្វែរអារម្មណ៍ជនជាតិខ្មែររបស់យើងអោយទទួលបានបទពិសោធន៍ថ្មី និងអនុស្សាវរីយ៍ល្អៗ ត្រឡប់ទៅផ្ទះវិញ។ ព្រះរាជាណាចក្រអច្ឆរិយៈប្រាកដជាមានអាថ៌កំបាំងលាក់បាំងហើយអាចមើលឃើញបានតែពីលើមេឃប៉ុន្នោះ។

ក្រៅពីទស្សនាប្រាសាទតើនៅខេត្តសៀមរាបនៅមានកន្លែងកំសាន្តណាទៀត?

សំណួរនេះត្រូវបានសួរជាញឹកញាប់ថា តើគួរធ្វើអ្វីនៅខេត្តសៀមរាបក្រៅពីការទៅទស្សនាប្រាសាទ? ពិតណាស់ សៀមរាបបានក្លាយជាកន្លែងដ៏អស្ចារ្យមួយ មានទាំងវប្បធម៌ សិល្បៈ ការសម្តែងសៀក ការសម្តែងរបាំ ការប្រគំតន្ត្រី ការកំសាន្តពេលរាត្រី ម្ហូបអាហារសំបូរបែប ទន្លេសាប បឹង ព្រៃកោងកាង សត្វស្លាប ភ្នំ ទឹកធ្លាក់ និងកន្លែងកំសាន្តជាច្រើនទៀត។ កន្ត្រកវិលអង្គរអាយ គឺជាកន្លែងកំសាន្តថ្មីមួយនៅក្នុងទីក្រុង ដោយអ្នកចំណាយពេលបន្ថែមបន្តិច ដើម្បីទស្សានាទេសភាពដ៏ស្រស់ត្រកាលនៅជុំវិញក្រុងសៀមរាបពីលើអាកាស និងការថតរូបអនុស្សាវរីយ៍។

After your ride, take your time to either go for a second tour or visit the other attractions around the wheel such as Light of Angkor.

ប្រពន័្ធសុវត្ថិភាព

សុវត្ថិភាពរបស់ភ្ញៀវគឺជាកត្តាចំបងរបស់ពួកយើង។ កន្រ្តកវិលអង្គរអាយ បានផលិតនៅប្រទេសជប៉ុន ជាមួយនឹងគំនិតសិល្បៈ វិស្វកម្មទំនើបបំផុត ហើយបានដឹកជញ្ជូន និងរៀបចំតម្លើងនៅក្នុងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។ ភ្នាក់ងាររបស់ពួកយើងបានបណ្តុះបណ្តាលយ៉ាងម៉ត់ចត់ដើម្បីជៀសវាងរាល់បញ្ហាបច្ចេកទេសណាមួយដែលអាចកើតមានឡើង។ អង្គរអាយ ជាកន្រ្តកវិលសុវត្ថិភាពនៅប្រទេសកម្ពុជា នឹងផ្តល់ជូននូវការកំសាន្តប្រកបដោយ ភាពរីករាយ ផាសុខភាព និងមានសុវត្ថិភាព!